មេបញ្ជាការនៃនាវាផ្ទុកយន្ដហោះ USS Theodore Roosevelt ត្រូវបានបណ្ដេញចេញពីតំណែងបន្ទាប់ពីបានរិះគន់ទ័ពជើងទឹកអាមេរិកថាមិនបានចេញវិធានការគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 នៅលើនាវា។


នៅក្នុងលិខិតមួយ មេបញ្ជាការ Brett Crozier បានទទូចឲ្យថ្នាក់លើរបស់ខ្លួនចេញសកម្មភាពភ្លាមៗដើម្បីការពារកុំឲ្យកងទ័ពអាមេរិករបស់ខ្លួនស្លាប់នៅពេលមិនមានសង្គ្រាម។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីស្ដីទីកងទ័ពជើងទឹកអាមេរិក Thomas Modly និយាយថាមេបញ្ជាការរូបនេះប្រើការវិនិច្ឆ័យមិនត្រឹមត្រូវ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Modly បានប្រាប់អ្នកសារព័ត៌មានថា មេបញ្ជាការ Crozier ត្រូវបានបណ្ដេញចេញពីតំណែងហើយដោយត្រូវចោទប្រកាន់ថាធ្វើឲ្យលេចធ្លាយលិខិតខាងលើទៅប្រព័ន្ធផ្សព្វផ្សាយ។
គួរបញ្ជាក់ថា មកទល់ពេលនេះ មានមនុស្សជាង ១០០នាក់ហើយដែលបានឆ្លងវីរុស Covid-19 នៅលើនាវា USS Theodore Roosevelt ។ ដោយឡែកអ្នកដែលមិនទាន់ឆ្លងជាង ៤ ពាន់នាក់ផ្សេងទៀត កំពុងដាក់ខ្លួនឲ្យនៅដោយឡែកនៅលើកោះហ្គាំ(GAM) តាមការបញ្ជារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ